ព្រះត្រៃបិដក ភាគ ៩៦
អាស្រ័យមហាភូត១ ដែលមានរដូវជាសមុដ្ឋាន។
[២០៤] អនុបាទិន្នអនុបាទានិយធម៌ អាស្រ័យអនុបាទិន្នអនុបាទានិយធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយចេតនា អាស្រ័យអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ដែលជាកុសល។
[២០៥] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ គឺអាស្រ័យមហាភូត១ របស់ពួកអសញ្ញសត្វ កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ។ អនុបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ។ មានបញ្ហា១។ អនុបាទិន្នអនុបាទានិយធម៌ អាស្រ័យអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ គឺខន្ធ៣ អាស្រ័យអនុបាទិន្នុបាទានិយក្ខន្ធ១ ដែលជាកុសល។ មានបញ្ហា៣។ អនុបាទិន្នុបាទានិយធម៌ អាស្រ័យអនុបាទិន្នុបាទានិយធម៌ផង អនុបាទិន្នអនុបាទានិយធម៌ផង ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ដែលជាកុសលផង មហាភូតទាំងឡាយផង។
ID: 637828510268256768
ទៅកាន់ទំព័រ៖