ព្រះត្រៃបិដក ភាគ ៩៦
[២០៦] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនអាហារប្បច្ច័យ គឺអាស្រ័យមហាភូត១ របស់ពួកអសញ្ញសត្វ។ អនុបាទិន្នុបាទានិយធម៌ អាស្រ័យអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនអាហារប្បច្ច័យ គឺពាហិររូប... អាស្រ័យមហាភូត១ ដែលមានរដូវជាសមុដ្ឋាន។ សេចក្តីបំប្រួញ។
[២០៧] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនឥន្រ្ទិយប្បច្ច័យ គឺរូបជីវិតិន្រ្ទិយ អាស្រ័យមហាភូតទាំងឡាយ របស់ពួកអសញ្ញសត្វ។
[២០៨] អនុបាទិន្នុបាទានិយធម៌ អាស្រ័យអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនឥន្រ្ទិយប្បច្ច័យ គឺពាហិររូប ... អាហារសមុដ្ឋានរូប ... អាស្រ័យមហាភូត១ ដែលមានរដូវជាសមុដ្ឋាន។
[២០៩] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលច្រឡំដោយបញ្ចវិញ្ញាណ។ សេចក្តីបំប្រួញ។
ID: 637828510592956494
ទៅកាន់ទំព័រ៖