ព្រះត្រៃបិដក ភាគ ៩៦
អាស្រ័យមហាភូត១ របស់ពួកអសញ្ញសត្វ។ អនុបាទិន្នុបាទានិយធម៌ អាស្រ័យអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺពាហិររូប ... អាហារសមុដ្ឋានរូប ... អាស្រ័យមហាភូត១ ដែលមានរដូវជាសមុដ្ឋាន។
[២១០] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនមគ្គប្បច្ច័យ គឺខន្ធ៣ អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធ១ ដែលជាអហេតុកៈ។ មានបញ្ហា៥។
[២១១] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនសម្បយុត្តប្បច្ច័យ។ ប្រហែលគ្នានឹងនអារម្មណប្បច្ច័យដែរ។
[២១២] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធ១ ក្នុងអរូបភព អាស្រ័យមហាភូត១ របស់ពួកអសញ្ញសត្វ។ អនុបាទិន្នុបាទានិយធម៌ អាស្រ័យអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យអនុបាទិន្នុបាទានិយក្ខន្ធ១ ក្នុងអរូបភព ពាហិររូប ... អាហារសមុដ្ឋានរូប ...
ID: 637828510865769025
ទៅកាន់ទំព័រ៖