ព្រះត្រៃបិដក ភាគ ៩៦
អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មានបញ្ហា១។ អនុបាទិន្នអនុបាទានិយធម៌ ពឹងផ្អែកនឹងអនុបាទិន្នអនុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មានបញ្ហា៣។ អនុបាទិន្នអនុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ផង អនុបាទិន្នអនុបាទានិយធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងអនុបាទិន្នអនុបាទានិយក្ខន្ធ១ផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង។ អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងអនុបាទិន្នុបាទានិយធម៌ផង អនុបាទិន្នអនុបាទានិយធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយផង មហាភូតទាំងឡាយផង។ អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ផង អនុបាទិន្នុបាទានិយធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយផង មហាភូតទាំងឡាយផង ខន្ធ៣ ពឹងផ្អែកនឹងអនុបាទិន្នុបាទានិយក្ខន្ធ១ផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង។
ID: 637828512108944644
ទៅកាន់ទំព័រ៖