ព្រះត្រៃបិដក ភាគ ៩៦
[២១៩] ឧបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយក្ខន្ធ១ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ ខន្ធ៣ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតន។បេ។ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ។ អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ។ អនុបាទិន្នអនុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ។ អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងអនុបាទិន្នុបាទានិយក្ខន្ធ១ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២។
ID: 637828512318354097
ទៅកាន់ទំព័រ៖