ព្រះត្រៃបិដក ភាគ ៩៦

អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ពឹងផ្អែក​នឹង​អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​អនុ​បា​ទិន្ន​អនុ​បាទា​និ​យក្ខ​ន្ធ១ ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២។
 [២២០] អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ពឹងផ្អែក​នឹង​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌​ផង អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​អនុ​បា​ទិន្ន​អនុ​បាទា​និ​យក្ខ​ន្ធ១ផង វត្ថុ​ផង ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២ផង វត្ថុ​ផង។ អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ពឹងផ្អែក​នឹង​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌​ផង អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​អនុ​បា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ១ផង វត្ថុ​ផង ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២ផង វត្ថុ​ផង។
 [២២១] អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ពឹងផ្អែក​នឹង​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​អនុ​បា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ។ អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ពឹងផ្អែក​នឹង​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 637828512607910842
ទៅកាន់ទំព័រ៖