ព្រះត្រៃបិដក ភាគ ៩៦

គឺ​អនុ​បា​ទិន្ន​អនុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ។ អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ពឹងផ្អែក​នឹង​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ។ មាន​បញ្ហា១។ ពឹងផ្អែក​នឹង​អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌។ មាន​បញ្ហា៣។ ពឹងផ្អែក​នឹង​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌​ផង អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌​ផង ... ព្រោះ​អធិបតិ​ប្ប​ច្ច័​យ។ ពឹងផ្អែក​នឹង​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌​ផង អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌​ផង ... ព្រោះ​អធិបតិ​ប្ប​ច្ច័​យ។ អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ពឹងផ្អែក​នឹង​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌​ផង អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌​ផង ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​អនុ​បា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ១ផង វត្ថុ​ផង ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២ផង វត្ថុ​ផង។
 [២២២] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ពឹងផ្អែក​នឹង​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​អនន្តរ​ប្ប​ច្ច័​យ។ បច្ច័យ ២៤ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ចុះ។ ... ព្រោះ​អវិ​គត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១១៧ | បន្ទាប់
ID: 637828512835423637
ទៅកាន់ទំព័រ៖