ព្រះត្រៃបិដក ភាគ ៩៦
អាហារសមុដ្ឋានរូប ... ពឹងផ្អែកនឹងមហាភូត១ ដែលមានរដូវជាសមុដ្ឋាន។ អនុបាទិន្នអនុបាទានិយធម៌ ពឹងផ្អែកនឹងអនុបាទិន្នអនុបាទានិយធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយចេតនា ពឹងផ្អែកនឹងអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ដែលជាកុសល។ អនុបាទិន្នអនុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ផង អនុបាទិន្នអនុបាទានិយធម៌ផង ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយកុសលចេតនា ពឹងផ្អែកនឹងអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ដែលជាកុសលផង វត្ថុផង។ អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ផង អនុបាទិន្នុបាទានិយធម៌ផង ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺអនុបាទិន្នុបាទានិយចេតនា ពឹងផ្អែកនឹងអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយផង វត្ថុផង។
[២៣០] ឧបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ គឺពឹងផ្អែកនឹងមហាភូត១ របស់ពួកអសញ្ញសត្វ។ អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌
ID: 637828514427182524
ទៅកាន់ទំព័រ៖