ព្រះត្រៃបិដក ភាគ ៩៦

ទើប​កើតឡើង ព្រោះ​នវិ​បា​កប្ប​ច្ច័​យ គឺ​អនុ​បា​ទិន្ន​អនុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ។ អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ពឹងផ្អែក​នឹង​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​នវិ​បា​កប្ប​ច្ច័​យ គឺ​អនុ​បា​ទិន្ន​អនុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ជាកុសល ពឹងផ្អែក​នឹង​វត្ថុ។ ពឹងផ្អែក​នឹង​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ... មាន​បញ្ហា១។ (ខន្ធ) ៣ ពឹងផ្អែក​នឹង​អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌។ អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ពឹងផ្អែក​នឹង​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌​ផង អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌​ផង ទើប​កើតឡើង ព្រោះ​នវិ​បា​កប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ពឹងផ្អែក​នឹង​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌​ផង អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌​ផង ទើប​កើតឡើង ព្រោះ​នវិ​បា​កប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ពឹងផ្អែក​នឹង​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌​ផង អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌​ផង ទើប​កើតឡើង ព្រោះ​នវិ​បា​កប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​អនុ​បា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ១ផង វត្ថុ​ផង ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២ផង វត្ថុ​ផង។
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 637828514606490852
ទៅកាន់ទំព័រ៖