ព្រះត្រៃបិដក ភាគ ៩៦
អនុបាទិន្នអនុបាទានិយធម៌ ច្រឡំដោយអនុបាទិន្នអនុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំដោយអនុបាទិន្នអនុបាទានិយក្ខន្ធ១ ខន្ធ២ ច្រឡំដោយខន្ធ២។
[២៣៥] វារៈ៣ ក្នុងហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ វារៈ២ ក្នុងអធិបតិប្បច្ច័យ វារៈ២ ក្នុងអាសេវនប្បច្ច័យ វារៈ២ ក្នុងវិបាកប្បច្ច័យ។ សេចក្តីបំប្រួញ។ វារៈ៣ ក្នុងអវិគតប្បច្ច័យ។ បណ្ឌិតគប្បីរាប់ ដូចជាការរាប់ ក្នុងកុសលត្តិកៈដែរ។
ចប់ អនុលោម។
[២៣៦] ឧបាទិន្នុបាទានិយធម៌ ច្រឡំដោយឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំដោយឧបាទិន្នុបាទានិយក្ខន្ធ១ ដែលជាអហេតុកៈ ខន្ធ២ ច្រឡំដោយខន្ធ២ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ...។ អនុបាទិន្នុបាទានិយធម៌ ច្រឡំដោយអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំដោយអនុបាទិន្នុបាទានិយក្ខន្ធ១ ជាអហេតុកៈ ខន្ធ២ ច្រឡំដោយខន្ធ២
ID: 637828515482131856
ទៅកាន់ទំព័រ៖