ព្រះត្រៃបិដក ភាគ ៩៦

មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ ច្រឡំ​ដោយ​ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ។ សេចក្តី​បំប្រួញ ។
វារៈ២ ក្នុង​នហេតុ​ប្ប​ច្ច័​យ វារៈ៣ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ វារៈ៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។

ចប់ បច្ច​នីយ។


 [២៣៧] វារៈ៣ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ ព្រោះ​ហេតុ​ប្ប​ច្ច័​យ ... វារៈ៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ។ វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ ... វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ។

ចប់ សំសដ្ឋ​វារៈ។


សម្បយុត្ត​វារៈ


 [២៣៨] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ប្រកបដោយ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ វារៈ៣ ក្នុង​ហេតុ​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ ... វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ។ សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី មាន​សេច​ក្តី​ប្រហែលៗគ្នា។

ចប់ សម្បយុត្ត​វារៈ។

ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 637828515895554311
ទៅកាន់ទំព័រ៖