ព្រះត្រៃបិដក ភាគ ៩៦

បញ្ហា​វារៈ


 [២៣៩] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ឧបា​ទិ​ន្នុ​បា​ទា​និយ​ហេតុ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយហេតុ​ប្ប​ច្ច័​យ ពួក​ឧបា​ទិ​ន្នុ​បា​ទា​និយ​ហេតុ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​កដ​ត្តា​រូប​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយហេតុ​ប្ប​ច្ច័​យ។
 [២៤០] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ឧបា​ទិ​ន្នុ​បា​ទា​និយ​ហេតុ ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយហេតុ​ប្ប​ច្ច័​យ។
 [២៤១] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌​ផង នៃ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ឧបា​ទិ​ន្នុ​បា​ទា​និយ​ហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។
 [២៤២] អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​អនុ​បា​ទិ​ន្នុ​បា​ទា​និយ​ហេតុ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 637828516222117229
ទៅកាន់ទំព័រ៖