ព្រះត្រៃបិដក ភាគ ៩៦

 [២៤៣] អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​អនុ​បា​ទិន្ន​អនុ​បា​ទា​និយ​ហេតុ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ដោយហេតុ​ប្ប​ច្ច័​យ។
 [២៤៤] អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​អនុ​បា​ទិន្ន​អនុ​បា​ទា​និយ​ហេតុ ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយហេតុ​ប្ប​ច្ច័​យ។
 [២៤៥] អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ជា​បច្ច័យ​នៃ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌​ផង នៃ​អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​អនុ​បា​ទិន្ន​អនុ​បា​ទា​និយ​ហេតុ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។
 [២៤៦] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​សេក្ខបុគ្គល​ក្តី ពួក​បុថុជ្ជន​ក្តី ពិចារណា​ឃើញច្បាស់​នូវ​ចក្ខុ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន រមែង​ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​ចក្ខុ​នោះ ទើប​កើតឡើង ទោមនស្ស
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 637828516478695808
ទៅកាន់ទំព័រ៖