ព្រះត្រៃបិដក ភាគ ៩៦

កើតឡើង កាល​កុសល និង​អកុសល​រលត់​ហើយ វិបាក​ក៏​កើតឡើង ព្រោះ​អំពើនោះ​ជា​អារម្មណ៍ សោតៈ .. ឃានៈ ជិវ្ហា កាយ ... ពួក​ឧបា​ទិ​ន្នុ​បា​ទា​និយ​រូប ... ក្លិន រស ផោដ្ឋព្វៈ វត្ថុ ... ពិចារណា​ឃើញច្បាស់ នូវ​ពួក​ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន រមែង​ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​ខន្ធ​ទាំងនោះ ទើប​កើតឡើង ទោមនស្ស​កើតឡើង កាលបើ​កុសល និង​អកុសល រលត់​ហើយ វិបាក​ក៏​កើតឡើង ព្រោះ​អំពើនោះ​ជា​អារម្មណ៍ រូបាយតនៈ ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ គន្ធាយតនៈ ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ ... រសាយតនៈ ... ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ នៃ​កាយវិញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [២៤៧] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល ពិចារណា​ឃើញច្បាស់​នូវ​ចក្ខុ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន រមែង​ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​ចក្ខុ​នោះ ទើប​កើតឡើង ទោមនស្ស​កើតឡើង សោតៈ ... ឃានៈ ជិវ្ហា កាយ ... ពួក​ឧបា​ទិ​ន្នុ​បា​ទា​និយ​រូប ... ក្លិន រស ផោដ្ឋព្វៈ វត្ថុ ...
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 637828516701039280
ទៅកាន់ទំព័រ៖