ព្រះត្រៃបិដក ភាគ ៩៦

ពិចារណា​ឃើញច្បាស់ នូវ​ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន រមែង​ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​ខន្ធ​ទាំងនោះ ទើប​កើតឡើង ទោមនស្ស​កើតឡើង ឃើញ​នូវ​ឧបា​ទិ​ន្នុ​បា​ទា​និយ​រូប ដោយ​ទិព្វចក្ខុ ដឹង​នូវ​ចិត្ត​នៃ​បុគ្គល ដែល​ប្រកបដោយ​ឧបា​ទិ​ន្នុ​បា​ទា​និយ​ចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ជា​បច្ច័យ នៃ​ការពិចារណា​នូវ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [២៤៨] អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ពិចារណា​នូវ​កុសល​នោះ ពិចារណា​នូវ​កុសល​ទាំងឡាយ ដែល​ខ្លួន​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន ចេញ​ចាក​ឈាន ហើយ​ពិចារណា​នូវ​ឈាន ពួក​អរិយបុគ្គល ពិចារណា​នូវ​គោត្រភូ ពិចារណា​នូវ​វោ​ទានៈ ពួក​អរិយបុគ្គល ពិចារណា​នូវ​ពួក​កិលេស ដែល​ខ្លួន​លះបង់​ហើយ ពិចារណា​នូវ​ពួក​កិលេស ដែល​ខ្លួន​សង្កត់សង្កិន​ហើយ ដឹង​ច្បាស់​នូវ​ពួក​កិលេស ដែល​ខ្លួន​ធ្លាប់​សន្សំទុក​ហើយ ក្នុង​កាលមុន
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 637828516913383701
ទៅកាន់ទំព័រ៖