ព្រះត្រៃបិដក ភាគ ៩៦

នូវ​ពួក​អនុ​បា​ទិ​ន្នុ​បា​ទា​និយ​រូប ... សំឡេង ក្លិន រស ផោដ្ឋព្វៈ ... ពិចារណា​ឃើញច្បាស់ នូវ​អនុ​បា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន រមែង​ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​ខន្ធ​នោះ ទើប​កើតឡើង ទោមនស្ស​កើតឡើង ពួក​អរិយបុគ្គល ឃើញ​នូវ​អនុ​បា​ទិ​ន្នុ​បា​ទា​និយ​រូប ដោយ​ទិព្វចក្ខុ ឮសំឡេង​ដោយ​ទិព្វសោត​ធាតុ ដឹង​នូវ​ចិត្ត​នៃ​បុគ្គល ដែល​ប្រកបដោយ​អនុ​បា​ទិ​ន្នុ​បា​ទា​និយ​ចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អាកាសានញ្ចាយតនៈ ជា​បច្ច័យ នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ អា​កិ​ញ្ចញ្ញា​យតនៈ ជា​បច្ច័យ នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ អនុ​បា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [២៤៩] អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​សេក្ខបុគ្គល​ក្តី ពួក​បុថុជ្ជន​ក្តី (ពិចារណា​ឃើញច្បាស់) នូវ​ពួក​អនុ​បា​ទិ​ន្នុ​បា​ទា​និយ រូប ...
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 637828517120759813
ទៅកាន់ទំព័រ៖