ព្រះត្រៃបិដក ភាគ ៩៦

ពួក​អរិយបុគ្គល ដឹង​នូវ​ចិត្ត នៃ​បុគ្គល​ដែល​ប្រកបដោយ​អនុ​បា​ទិន្ន​អនុ​បា​ទា​និយ​ចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អនុ​បា​ទិន្ន​អនុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [២៥២] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ធ្វើ​ចក្ខុ​ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ ធ្វើ​នូវ​ចក្ខុ​នោះ ឲ្យ​ជាទី​គោរព​ហើយ ទើប​កើតឡើង ទិដ្ឋិ​កើតឡើង សោតៈ ... ឃានៈ ជិវ្ហា កាយ ... ពួក​ឧបា​ទិ​ន្នុ​បា​ទា​និយ រូប ... ក្លិន ... រស ផោដ្ឋព្វៈ វត្ថុ ... បុគ្គល ធ្វើ​នូវ​ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ ធ្វើ​នូវ​ខន្ធ​នោះ ឲ្យ​ជាទី​គោរព​ហើយ ទើប​កើតឡើង ទិដ្ឋិ​កើតឡើង។ អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ​នៃ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ហើយ​ធ្វើ​នូវ​កុសល​នោះ​ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ធ្វើ​នូវ​កុសល​ទាំងឡាយ ដែល​ខ្លួន​ធ្លាប់​សន្សំ​ល្អ​ហើយ ក្នុង​កាលមុន ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ចេញ​ចាក​ឈាន
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 637828517551401709
ទៅកាន់ទំព័រ៖