ព្រះត្រៃបិដក ភាគ ៩៦
ហើយធ្វើនូវឈាននោះឲ្យជាទីគោរព ហើយពិចារណា ពួកសេក្ខបុគ្គល ធ្វើនូវគោត្រភូ ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវវោទានៈ ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវពួកអនុបាទិន្នុបាទានិយ រូប ... សំឡេង ក្លិន រស ផោដ្ឋព្វៈ ... ធ្វើនូវអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវអំពើនោះឲ្យជាទីគោរព ហើយទើបកើតឡើង ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺអធិបតិ ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។
[២៥៣] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យនៃអនុបាទិន្នអនុបាទានិយធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺព្រះនិព្វាន ជាបច្ច័យនៃមគ្គ និងផល ដោយអធិបតិប្បច្ច័យ។ ឯសហជាតាធិបតិ គឺអធិបតិ ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
[២៥៤] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។
ID: 637828517819682909
ទៅកាន់ទំព័រ៖