ព្រះត្រៃបិដក ភាគ ៩៦
[២៥៧] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយអនន្តរប្បច្ច័យ គឺភវង្គចិត្ត ជាបច្ច័យនៃអាវជ្ជនៈ វិបាកមនោវិញ្ញាណធាតុកិរិយា ជាបច្ច័យនៃមនោវិញ្ញាណធាតុ ដោយអនន្តរប្បច្ច័យ។
[២៥៨] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយអនន្តរប្បច្ច័យ គឺពួកអនុបាទិន្នុបាទានិយក្ខន្ធមុនៗ ជាបច្ច័យ នៃពួកអនុបាទិន្នុបាទានិយក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ អនុលោមៈ ជាបច្ច័យនៃគោត្រភូ អនុលោមៈ ជាបច្ច័យនៃវោទានៈ អាវជ្ជនៈ ជាបច្ច័យ នៃពួកអនុបាទិន្នុបាទានិយក្ខន្ធ ដោយអនន្តរប្បច្ច័យ។
[២៥៩] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយអនន្តរប្បច្ច័យ គឺអាវជ្ជនៈ ជាបច្ច័យនៃពួកបញ្ចវិញ្ញាណ ដោយអនន្តរប្បច្ច័យ ឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។
ID: 637828518342922955
ទៅកាន់ទំព័រ៖