ព្រះត្រៃបិដក ភាគ ៩៦

 [២៦០] អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​គោត្រភូ ជា​បច្ច័យ​នៃ​មគ្គ វោ​ទានៈ ជា​បច្ច័យ​នៃ​មគ្គ អនុ​លោ​មៈ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ នេវ​សញ្ញា​នា​សញ្ញា​យតនៈ របស់​បុគ្គល​ដែល​ចេញ​ចាក​និរោធ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [២៦១] អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​អនុ​បា​ទិន្ន​អនុ​បាទា​និ​យក្ខ​ន្ធ​មុនៗ ជា​បច្ច័យ នៃ​ពួក​អនុ​បា​ទិន្ន​អនុ​បាទា​និ​យក្ខ​ន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ មគ្គ ជា​បច្ច័យ​នៃ​ផល ផល​ជា​បច្ច័យ​នៃ​ផល ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [២៦២] អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ផល ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយ​សម​នន្ត​រប្ប​ច្ច័​យ។ ប្រហែលគ្នា​នឹង​អនន្តរ​ប្ប​ច្ច័​យដែរ។
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 637828518608391797
ទៅកាន់ទំព័រ៖