ព្រះត្រៃបិដក ភាគ ៩៦
ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺវិបាកក្ខន្ធទាំងឡាយ អាស្រ័យវត្ថុ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ កដត្តារូប អាស្រ័យមហាភូតទាំងឡាយ។
[៣៤] វិបាកធម៌ អាស្រ័យវិបាកធម៌ផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យវិបាកក្ខន្ធ១ផង វត្ថុផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ផង វត្ថុផង។ ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យវិបាកធម៌ផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យអហេតុកវិបាកក្ខន្ធទាំងទ្បាយផង មហាភូតទាំងទ្បាយផង កដត្តារូប អាស្រ័យវិបាកក្ខន្ធទាំងទ្បាយផង មហាភូតទាំងទ្បាយផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។ វិបាកធម៌ក្តី ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីក្តី អាស្រ័យវិបាកធម៌ផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យវិបាកក្ខន្ធ១ផង វត្ថុផង ក្នុងខណៈនៃអហេតុកប្បបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ផង វត្ថុផង កដត្តារូប អាស្រ័យវិបាកក្ខន្ធទាំងទ្បាយផង មហាភូតទាំងទ្បាយផង។
ID: 637828476003080044
ទៅកាន់ទំព័រ៖