ព្រះត្រៃបិដក ភាគ ៩៦

 [២៦៣] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ​នៃ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ១ ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​សហជាត​ប្ប​ច្ច័​យ ខន្ធ២ ជា​បច្ច័យ​នៃ​ខន្ធ២ ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ១ ជា​បច្ច័យ​នៃ​ខន្ធ៣ផង នៃ​ពួក​កដ​ត្តា​រូប​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​សហជាត​ប្ប​ច្ច័​យ ខន្ធ២ ជា​បច្ច័យ​នៃ​ខន្ធ២ផង នៃ​ពួក​កដ​ត្តា​រូប​ផង ខន្ធ​ទាំងឡាយ ជា​បច្ច័យ​នៃ​វត្ថុ វត្ថុជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ មហាភូត១ ជា​បច្ច័យ​នៃ​មហាភូត៣ មហាភូត៣ ជា​បច្ច័យ​នៃ​មហាភូត១ មហាភូត២ ជា​បច្ច័យ​នៃ​មហាភូត២ មហាភូត​ទាំងឡាយ ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប និង​ពួក​ឧបា​ទា​រូប ដោយ​សហជាត​ប្ប​ច្ច័​យ មហាភូត១ របស់​ពួក​អសញ្ញ​សត្វ។ សេចក្តី​បំប្រួញ។
 [២៦៤] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​ពួក​ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​សហជាត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 637828518840903596
ទៅកាន់ទំព័រ៖