ព្រះត្រៃបិដក ភាគ ៩៦

 [២៦៥] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌​ផង នៃ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌​ផង ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ១ ជា​បច្ច័យ នៃ​ខន្ធ៣ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​សហជាត​ប្ប​ច្ច័​យ ខន្ធ២ ជា​បច្ច័យ​នៃ​ខន្ធ២ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​សហជាត​ប្ប​ច្ច័​យ។
 [២៦៦] អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​អនុ​បា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ១ ជា​បច្ច័យ​នៃ​ខន្ធ៣ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​សហជាត​ប្ប​ច្ច័​យ ខន្ធ២ ជា​បច្ច័យ​នៃ​ខន្ធ២ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​សហជាត​ប្ប​ច្ច័​យ មហាភូត១ ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និយៈ មហាភូត​ទាំងឡាយ ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ពា​ហិ​ររូប ... អាហារ​សមុដ្ឋាន​រូប ... មហាភូត១ ដែល​មាន​រដូវ​ជាស​មុ​ដ្ឋាន មហាភូត​ទាំងឡាយ ជា​បច្ច័យ​នៃ​ពួក​ឧបា​ទា​រូប ដោយ​សហជាត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 637828519060903682
ទៅកាន់ទំព័រ៖