ព្រះត្រៃបិដក ភាគ ៩៦
[២៦៧] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយសហជាតប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ ខន្ធ២ ជាបច្ច័យនៃខន្ធ២ ដោយសហជាតប្បច្ច័យ។
[២៦៨] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយសហជាតប្បច្ច័យ គឺអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយសហជាតប្បច្ច័យ។
[២៦៩] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ផង នៃអនុបាទិន្នអនុបាទានិយធម៌ផង ដោយសហជាតប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ។
ID: 637828519308872345
ទៅកាន់ទំព័រ៖