ព្រះត្រៃបិដក ភាគ ៩៦
[២៧០] អនុបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នអនុបាទានិយធម៌ក្តី ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយសហជាតប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយក្តី មហាភូតទាំងឡាយក្តី ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយសហជាតប្បច្ច័យ។
[២៧១] ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នុបាទានិយធម៌ក្តី ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយសហជាតប្បច្ច័យ គឺឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយក្តី មហាភូតទាំងឡាយក្តី ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយសហជាតប្បច្ច័យ។
[២៧២] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយអញ្ញមញ្ញប្បច្ច័យ គឺឧបាទិន្នុបាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ ឧបាទិន្នុបាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃវត្ថុផង ក្នុងខណៈនៃបដិសន្ធិ ខន្ធទាំងឡាយ ជាបច្ច័យនៃវត្ថុ វត្ថុ ជាបច្ច័យ នៃខន្ធទាំងឡាយ មហាភូត១ ជាបច្ច័យនៃមហាភូត៣ មហាភូត២ ជាបច្ច័យនៃមហាភូត២ មហាភូត១ របស់ពួកអសញ្ញសត្វ។
ID: 637828519537346943
ទៅកាន់ទំព័រ៖