ព្រះត្រៃបិដក ភាគ ៩៦
[២៧៣] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយអញ្ញមញ្ញប្បច្ច័យ គឺអនុបាទិន្នុបាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ ខន្ធ២ ជាបច្ច័យនៃខន្ធ២ ដោយអញ្ញមញ្ញប្បច្ច័យ មហាភូត១ ពាហិររូប ... អាហារសមុដ្ឋានរូប ... មហាភូត១ ដែលមានរដូវជាសមុដ្ឋាន។
[២៧៤] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយអញ្ញមញ្ញប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ ខន្ធ២ ជាបច្ច័យនៃខន្ធ២។
[២៧៥] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយនិស្សយប្បច្ច័យ គឺឧបាទិន្នុបាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ ដោយនិស្សយប្បច្ច័យ។ សេចក្តីបំប្រួញ។ មហាភូត១ ក្នុងខណៈនៃបដិសន្ធិ មហាភូត១ របស់ពួកអសញ្ញសត្វ ចក្ខាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យ នៃឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ដោយនិស្សយប្បច្ច័យ។
ID: 637828519790315680
ទៅកាន់ទំព័រ៖