ព្រះត្រៃបិដក ភាគ ៩៦
[២៧៦] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយនិស្សយប្បច្ច័យ គឺឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយនិស្សយប្បច្ច័យ វត្ថុ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ដោយនិស្សយប្បច្ច័យ។
[២៧៧] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយនិស្សយប្បច្ច័យ គឺវត្ថុ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ដោយនិស្សយប្បច្ច័យ។
[២៧៨] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃអនុបាទិន្នុបាទានិយធម៌ផង ដោយនិស្សយប្បច្ច័យ គឺឧបាទិន្នុបាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយនិស្សយប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយនិស្សយប្បច្ច័យ។
[២៧៩] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ មានបញ្ហា១។ អនុបាទិន្នអនុបាទានិយធម៌ មានបញ្ហា៣។
ID: 637828520066113892
ទៅកាន់ទំព័រ៖