ព្រះត្រៃបិដក ភាគ ៩៦

 [២៨០] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌​ក្តី អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌​ក្តី ជា​បច្ច័យ នៃ​អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ដោយ​និស្សយ​បច្ច័យ គឺ​អនុ​បា​ទិន្ន​អនុ​បាទា​និ​យក្ខ​ន្ធ១ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​និស្សយ​ប្ប​ច្ច័​យ ខន្ធ២ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ២ ដោយ​និស្សយ​ប្ប​ច្ច័​យ។
 [២៨១] អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌​ក្តី អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌​ក្តី ជា​បច្ច័យ នៃ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយ​និស្សយ​ប្ប​ច្ច័​យ គឺ​អនុ​បា​ទិន្ន​អនុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ​ក្តី មហាភូត​ទាំងឡាយ​ក្តី ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​និស្សយ​ប្ប​ច្ច័​យ។
 [២៨២] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌​ក្តី អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌​ក្តី ជា​បច្ច័យ នៃ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយ​និស្សយ​ប្ប​ច្ច័​យ គឺ​ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ​ក្តី មហាភូត​ទាំងឡាយ​ក្តី ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​និស្សយ​ប្ប​ច្ច័​យ អនុ​បា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ១ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​និស្សយ​ប្ប​ច្ច័​យ ខន្ធ២ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ២ ដោយ​និស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 637828520319239289
ទៅកាន់ទំព័រ៖