ព្រះត្រៃបិដក ភាគ ៩៦

 [២៨៣] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​សេចក្តី​សុខ​ប្រព្រឹត្តទៅ​ក្នុង​កាយ ជា​បច្ច័យ នៃ​សេចក្តី​សុខ​ប្រព្រឹត្តទៅ​ក្នុង​កាយ និង​សេចក្តី​ទុក្ខ​ប្រព្រឹត្តទៅ​ក្នុង​កាយ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ សេចក្តី​ទុក្ខ​ប្រព្រឹត្តទៅ​ក្នុង​កាយ (ជា​បច្ច័យ) នៃ​សេចក្តី​សុខ​ប្រព្រឹត្តទៅ​ក្នុង​កាយ និង​សេចក្តី​ទុក្ខ​ប្រព្រឹត្តទៅ​ក្នុង​កាយ រដូវ (ជា​បច្ច័យ) នៃ​សេចក្តី​សុខ​ប្រព្រឹត្តទៅ​ក្នុង​កាយ និង​សេចក្តី​ទុក្ខ​ប្រព្រឹត្តទៅ​ក្នុង​កាយ ភោជន (ជា​បច្ច័យ) នៃ​សេចក្តី​សុខ​ប្រព្រឹត្តទៅ​ក្នុង​កាយ និង​សេចក្តី​ទុក្ខ​ប្រព្រឹត្តទៅ​ក្នុង​កាយ សេចក្តី​សុខ​ប្រព្រឹត្តទៅ​ក្នុង​កាយ ... សេចក្តី​ទុក្ខ​ប្រព្រឹត្តទៅ​ក្នុង​កាយ ... រដូវ ... ភោជន ជា​បច្ច័យ នៃ​សេចក្តី​សុខ​ប្រព្រឹត្តទៅ​ក្នុង​កាយ និង​សេចក្តី​ទុក្ខ​ប្រព្រឹត្តទៅ​ក្នុង​កាយ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [២៨៤] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សេចក្តី​សុខ​ប្រព្រឹត្តទៅ​ក្នុង​កាយ ហើយ​ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ធ្វើ​ឈាន​ឲ្យ​កើត ធ្វើ​វិបស្សនា​ឲ្យ​កើត
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 637828520568203103
ទៅកាន់ទំព័រ៖