ព្រះត្រៃបិដក ភាគ ៩៦

ធ្វើ​អភិញ្ញា​ឲ្យ​កើត ធ្វើស​មា​បត្តិ​ឲ្យ​កើត សម្លាប់សត្វ បំបែក​សង្ឃ បុគ្គល​អាស្រ័យ​សេចក្តី​ទុក្ខ​ប្រព្រឹត្តទៅ​ក្នុង​កាយ ... រដូវ ... បុគ្គល​អាស្រ័យ​ភោជន ហើយ​ឲ្យ​ទាន បំបែក​សង្ឃ សេចក្តី​សុខ​ប្រព្រឹត្តទៅ​ក្នុង​កាយ ... សេចក្តី​ទុក្ខ​ប្រព្រឹត្តទៅ​ក្នុង​កាយ រដូវ ... ភោជន ជា​បច្ច័យ​នៃ​អនុ​បា​ទិ​ន្នុ​បាទា​និ​យស​ទ្ធា នៃ​សីល សុតៈ ចាគៈ បញ្ញា រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ និង​សេចក្តី​ប្រាថ្នា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [២៨៥] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ​នៃ​អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​សេចក្តី​សុខ​ប្រព្រឹត្តទៅ​ក្នុង​កាយ ហើយ​ធ្វើ​មគ្គ​ឲ្យ​កើត ចូលកាន់​ផល​សមាបត្តិ អាស្រ័យ​សេចក្តី​ទុក្ខ​ប្រព្រឹត្តទៅ​ក្នុង​កាយ ... រដូវ ... អាស្រ័យ​ភោជន ហើយ​ធ្វើ​មគ្គ​ឲ្យ​កើត ចូលកាន់​ផល​សមាបត្តិ។ សេចក្តី​សុខ​ប្រព្រឹត្តទៅ​ក្នុង​កាយ ... សេចក្តី​ទុក្ខ​ប្រព្រឹត្តទៅ​ក្នុង​កាយ ... រដូវ ... ភោជន ជា​បច្ច័យ​នៃ​មគ្គ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 637828520781484350
ទៅកាន់ទំព័រ៖