ព្រះត្រៃបិដក ភាគ ៩៦

 [២៨៦] អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល អាស្រ័យ​អនុ​បា​ទិ​ន្នុ​បាទា​និ​យស​ទ្ធា ហើយ​ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ធ្វើ​ឈាន​ឲ្យ​កើត ធ្វើ​វិបស្សនា​ឲ្យ​កើត ធ្វើ​អភិញ្ញា​ឲ្យ​កើត ធ្វើស​មា​បត្តិ​ឲ្យ​កើត សម្លាប់សត្វ បំបែក​សង្ឃ ដំឡើង​មានះ ប្រកាន់ទិដ្ឋិ បុគ្គល អាស្រ័យ​អនុ​បា​ទិ​ន្នុ​បាទា​និ​យសីល ... សុតៈ ចាគៈ បញ្ញា រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ សេចក្តី​ប្រាថ្នា រដូវ និង​ភោជន ... អាស្រ័យ​សេនាសនៈ ហើយ​ឲ្យ​ទាន ធ្វើស​មា​បត្តិ​ឲ្យ​កើត សម្លាប់សត្វ បំបែក​សង្ឃ ដំឡើង​មានះ ប្រកាន់ទិដ្ឋិ អនុ​បា​ទិ​ន្នុ​បាទា​និ​យស​ទ្ធា ... សីលៈ សុតៈ ចាគៈ បញ្ញាៈ រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ សេចក្តី​ប្រាថ្នា រដូវ ភោជន ... សេនាសនៈ ជា​បច្ច័យ នៃ​អនុ​បា​ទិ​ន្នុ​បាទា​និ​យស​ទ្ធា ... នៃ​សីល សុតៈ ចាគៈ បញ្ញា រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ ...
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 637828520964765628
ទៅកាន់ទំព័រ៖