ព្រះត្រៃបិដក ភាគ ៩៦
[៣៥] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យវិបាកធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យវិបាកក្ខន្ធទាំងទ្បាយ កដត្តារូប អាស្រ័យវិបាកក្ខន្ធទាំងទ្បាយ ក្នុងខណៈនៃបដិសន្ធិ។
[៣៦] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យពួកខន្ធ ដែលជាធម៌មានវិបាកជាប្រក្រតី។
[៣៧] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងទ្បាយ ដែលជាធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី មហាភូត៣ អាស្រ័យមហាភូត១ ចិត្តសមុដ្ឋានរូប កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងទ្បាយ ពាហិររូប … អាហារសមុដ្ឋានរូប … ឧតុសមុដ្ឋានរូប … មហាភូត៣ អាស្រ័យមហាភូត១ របស់ពួកអសញ្ញសត្វ កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងទ្បាយ។
[៣៨] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យវិបាកធម៌ផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើប
ID: 637828476279979978
ទៅកាន់ទំព័រ៖