ព្រះត្រៃបិដក ភាគ ៩៦
[២៨៨] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបរិកម្មនៃមគ្គទី១ ជាបច្ច័យនៃមគ្គទី១ ដោយឧបនិស្សយប្បច្ច័យ បរិកម្មនៃមគ្គទី២ មគ្គទី៣ និងមគ្គទី៤ ជាបច្ច័យនៃមគ្គទី៤ ដោយឧបនិស្សយប្បច្ច័យ។
[២៨៩] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺមគ្គទី១ ជាបច្ច័យនៃមគ្គទី២ ដោយឧបនិស្សយប្បច្ច័យ មគ្គទី២ ជាបច្ច័យនៃមគ្គទី៣ មគ្គទី៣ ជាបច្ច័យនៃមគ្គទី៤ មគ្គ ជាបច្ច័យនៃផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។
ID: 637828572959601123
ទៅកាន់ទំព័រ៖