ព្រះត្រៃបិដក ភាគ ៩៦
[២៩០] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺផលសមាបត្តិ ជាបច្ច័យ នៃសេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ ដោយឧបនិស្សយប្បច្ច័យ។
[២៩១] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺពួកព្រះអរិយៈ អាស្រ័យមគ្គ ហើយធ្វើសមាបត្តិ ដែលមិនទាន់កើត ឲ្យកើតឡើង ចូលកាន់សមាបត្តិ ដែលកើតឡើងហើយ ពិចារណាឃើញច្បាស់ នូវសង្ខារទាំងឡាយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន មគ្គ ជាបច្ច័យនៃអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា និងឋានាឋានកោសល្ល របស់ពួកព្រះអរិយៈ ដោយឧបនិស្សយប្បច្ច័យ។
[២៩២] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺពួកសេក្ខបុគ្គលក្តី ពួកបុថុជ្ជនក្តី ពិចារណាឃើញច្បាស់ នូវចក្ខុ ថាមិនទៀង ជាទុក្ខ
ID: 637828573212726258
ទៅកាន់ទំព័រ៖