ព្រះត្រៃបិដក ភាគ ៩៦

មិនមែន​ខ្លួន រមែង​ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​ចក្ខុ​នេះ ទើប​កើតឡើង ទោមនស្ស​កើតឡើង កាលបើ​កុសល និង​អកុសល រលត់​ហើយ វិបាក​ក៏​កើតឡើង ព្រោះ​អំពើនោះ​ជា​អារម្មណ៍ (ពួក​សេក្ខបុគ្គល និង​បុថុជ្ជន) ពិចារណា​ឃើញច្បាស់ នូវ​សោតៈ ... ឃានៈ ជិវ្ហា កាយ ... នូវ​ឧបា​ទិ​ន្នុ​បា​ទា​និយ​រូប​ទាំងឡាយ ... ក្លិន ... រស ... ផោដ្ឋព្វៈ ... នូវ​វត្ថុ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន រមែង​ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​វត្ថុ​នោះ ទើប​កើតឡើង ទោមនស្ស​កើតឡើង កាលបើ​កុសល និង​អកុសល រលត់​ហើយ វិបាក ក៏​កើតឡើង ព្រោះ​អំពើនោះ​ជា​អារម្មណ៍ រូបាយតនៈ ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ គន្ធាយតនៈ ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ ... រសាយតនៈ ... ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ នៃ​កាយវិញ្ញាណ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ឯវត្ថុ​បុរេ​ជាត គឺ​ចក្ខា​យតនៈ ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ វត្ថុ ជា​បច្ច័យ​នៃ​ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 637828573388013037
ទៅកាន់ទំព័រ៖