ព្រះត្រៃបិដក ភាគ ៩៦
[២៩៣] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យនៃអនុបាទិន្នុបាទានិយធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺ (ពួកសេក្ខបុគ្គល និងបុថុជ្ជន) ពិចារណាឃើញច្បាស់ នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង ទោមនស្សកើតឡើង (ពួកសេក្ខបុគ្គល និងបុថុជ្ជន) ពិចារណាឃើញច្បាស់នូវសោតៈ ... នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវវត្ថុនោះ ទើបកើតឡើង ទោមនស្សកើតឡើង (ពួកព្រះអរិយៈ) ឃើញនូវឧបាទិន្នុបាទានិយរូប ដោយទិព្វចក្ខុ។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ដោយបុរេជាតប្បច្ច័យ។
[២៩៤] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយបុរេជាតប្បច្ច័យ បានដល់វត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ដោយបុរេជាតប្បច្ច័យ។
[២៩៥] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត គឺបុគ្គល ឃើញច្បាស់នូវអនុបាទិន្នុបាទានិយរូបទាំងឡាយ ...
ID: 637828573645513192
ទៅកាន់ទំព័រ៖