ព្រះត្រៃបិដក ភាគ ៩៦
សំឡេង ... ក្លិន ... រស ... ផោដ្ឋព្វៈ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវផោដ្ឋព្វៈនោះ ទើបកើតឡើង ទោមនស្សកើតឡើង (បុគ្គល) ឃើញនូវអនុបាទិន្នុបាទានិយរូប ដោយទិព្វចក្ខុ ឮសំឡេងដោយទិព្វសោតធាតុ។
[២៩៦] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត គឺបុគ្គល ឃើញច្បាស់នូវអនុបាទិន្នុបាទានិយរូបទាំងឡាយ ... សំឡេង ... ក្លិន ... រស ... ផោដ្ឋព្វៈ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវផោដ្ឋព្វៈទាំងនោះ ទើបកើតឡើង ទោមនស្សកើតឡើង កាលបើកុសល និងអកុសល រលត់ហើយ វិបាកក៏កើតឡើង ព្រោះអំពើនោះជាអារម្មណ៍ រូបាយតនៈ ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។
[២៩៧] ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នុបាទានិយធម៌ក្តី ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ រូបាយតនៈ ជាអនុបាទិន្នុបាទានិយៈក្តី ចក្ខាយតនៈក្តី ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។
ID: 637828573885981780
ទៅកាន់ទំព័រ៖