ព្រះត្រៃបិដក ភាគ ៩៦

សេចក្តី​បំប្រួញ។ ផោដ្ឋព្វា​យតនៈ ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យៈ​ក្តី កាយាយតនៈ​ក្តី ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ រូបាយតនៈ ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ នៃ​ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ ផោដ្ឋព្វា​យតនៈ ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ នៃ​ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [២៩៨] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌​ក្តី អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌​ក្តី ជា​បច្ច័យ នៃ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ រូបាយតនៈ ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​អនុ​បា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ ផោដ្ឋព្វា​យតនៈ ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ នៃ​អនុ​បា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 637828574120589495
ទៅកាន់ទំព័រ៖