ព្រះត្រៃបិដក ភាគ ៩៦
[២៩៩] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យនៃឧបាទិន្នុបាទានិយធម៌ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យនៃឧបាទិន្នុបាទានិយកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[៣០០] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[៣០១] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃអនុបាទិន្នុបាទានិយធម៌ផង ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាតប្បច្ច័យ គឺឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យ នៃឧបាទិន្នុបាទានិយកាយនេះផង នៃអនុបាទិន្នុបាទានិយកាយនេះផង ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
ID: 637828574386226190
ទៅកាន់ទំព័រ៖