ព្រះត្រៃបិដក ភាគ ៩៦
            
        
        
            
            
                
                 [៣០៥] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យនៃឧបាទិន្នុបាទានិយកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
 [៣០៦] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
 [៣០៧] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃអនុបាទិន្នុបាទានិយធម៌ផង ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យ នៃឧបាទិន្នុបាទានិយកាយនេះផង នៃអនុបាទិន្នុបាទានិយកាយនេះផង ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
            
            
         
        
            
                ID: 637828574874216883 
                
            
            
                ទៅកាន់ទំព័រ៖