ព្រះត្រៃបិដក ភាគ ៩៦
កើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យវិបាកក្ខន្ធទាំងទ្បាយផង មហាភូតទាំងទ្បាយផង កដត្តារូប អាស្រ័យវិបាកក្ខន្ធទាំងទ្បាយផង មហាភូតទាំងទ្បាយផង ក្នុងខណៈនៃបដិសន្ធិ។
[៣៩] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មានវិបាកជាប្រក្រតីផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងទ្បាយ ដែលជាធម៌មានវិបាកជាប្រក្រតីផង មហាភូតទាំងទ្បាយផង។
[៤០] វិបាកធម៌ អាស្រ័យវិបាកធម៌ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។ អនុលោម ប្រហែលគ្នានឹងសហជាតប្បច្ច័យ តាមដែលលោកបំប្រួញហើយ។
[៤១] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យវិបាកធម៌ ទើបកើតឡើង ព្រោះនអនន្តរប្បច្ច័យ … ព្រោះនសមនន្តរប្បច្ច័យ ព្រោះនអញ្ញមញ្ញប្បច្ច័យ គឺចិត្តសមុដ្ឋានរូប កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងទ្បាយ ពាហិររូប … អាហារសមុដ្ឋានរូប … ឧតុសមុដ្ឋានរូប… កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងទ្បាយ របស់ពួកអសញ្ញសត្វ សេចក្តីផ្សេងៗគ្នានេះ ព្រោះនអញ្ញមញ្ញប្បច្ច័យ ព្រោះនឧបនិស្សយប្បច្ច័យ។
ID: 637828476563417357
ទៅកាន់ទំព័រ៖