ព្រះត្រៃបិដក ភាគ ៩៦
[៣០៨] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយអាសេវនប្បច្ច័យ បានដល់អនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយមុនៗ ជាបច្ច័យនៃអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយក្រោយៗ ដោយអាសេវនប្បច្ច័យ អនុលោម ជាបច្ច័យនៃគោត្រភូ អនុលោម ជាបច្ច័យនៃវោទានៈ ដោយអាសេវនប្បច្ច័យ។
[៣០៩] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយអាសេវនប្បច្ច័យ គឺគោត្រភូ ជាបច្ច័យនៃមគ្គ វោទានៈ ជាបច្ច័យនៃមគ្គ ដោយអាសេវនប្បច្ច័យ។
[៣១០] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយកម្មប្បច្ច័យ គឺឧបាទិន្នុបាទានិយចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ ឧបាទិន្នុបាទានិយចេតនា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយកម្មប្បច្ច័យ ចេតនា ជាបច្ច័យនៃវត្ថុ ដោយកម្មប្បច្ច័យ។
ID: 637828575139685564
ទៅកាន់ទំព័រ៖