ព្រះត្រៃបិដក ភាគ ៩៦

 [៣១១] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​ឧបា​ទិ​ន្នុ​បា​ទា​និយ​ចេតនា ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​កម្ម​ប្ប​ច្ច័​យ។ ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌​ផង នៃ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌​ផង ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​ឧបា​ទិ​ន្នុ​បា​ទា​និយ​ចេតនា ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៣១២] អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ​នៃ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​អនុ​បា​ទិ​ន្នុ​បា​ទា​និយ​ចេតនា ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៣១៣] អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​នានា​ខណិ​កៈ គឺ​អនុ​បា​ទិ​ន្នុ​បា​ទា​និយ​ចេតនា ជា​បច្ច័យ នៃ​ពួក​ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ ជា​វិបាក​ផង នៃ​ពួក​កដ​ត្តា​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 637828575448760284
ទៅកាន់ទំព័រ៖