ព្រះត្រៃបិដក ភាគ ៩៦
នៃពួកចិត្តសមុដ្ឋានរូបផង ដោយវិបាកប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយវិបាកប្បច្ច័យ។
[៣២០] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយវិបាកប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយក្ខន្ធ១ ជាវិបាក ជាបច្ច័យនៃខន្ធ៣ ដោយវិបាកប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ ដោយវិបាកប្បច្ច័យ។
[៣២១] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយវិបាកប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ជាវិបាក ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិបាកប្បច្ច័យ។
[៣២២] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ផង នៃអនុបាទិន្នអនុបាទានិយធម៌ផង ដោយវិបាកប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយក្ខន្ធ១ ជាវិបាក ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយវិបាកប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយវិបាកប្បច្ច័យ។
ID: 637828576233073327
ទៅកាន់ទំព័រ៖