ព្រះត្រៃបិដក ភាគ ៩៦
[៣២៣] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយអាហារប្បច្ច័យ គឺពួកអាហារ ជាឧបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយអាហារប្បច្ច័យ ពួកអាហារ ជាឧបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយអាហារប្បច្ច័យ កពឡិង្ការាហារ ជាឧបាទិន្នុបាទានិយៈ ជាបច្ច័យនៃកាយ ជាឧបាទិន្នុបាទានិយៈ ដោយអាហារប្បច្ច័យ។
[៣២៤] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយអាហារប្បច្ច័យ គឺពួកអាហារ ជាឧបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយអាហារប្បច្ច័យ កពឡិង្ការាហារ ជាឧបាទិន្នុបាទានិយៈ ជាបច្ច័យនៃកាយ ជាអនុបាទិន្នុបាទានិយៈ ដោយអាហារប្បច្ច័យ។
[៣២៥] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃអនុបាទិន្នុបាទានិយធម៌ផង ដោយអាហារប្បច្ច័យ គឺពួកអាហារ ជាឧបាទិន្នុបាទានិយៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង
ID: 637828576485885947
ទៅកាន់ទំព័រ៖