ព្រះត្រៃបិដក ភាគ ៩៦
ដោយអាហារប្បច្ច័យ កពឡិង្ការាហារ ជាឧបាទិន្នុបាទានិយៈ ជាបច្ច័យនៃកាយ ជាឧបាទិន្នុបាទានិយៈផង ជាអនុបាទិន្នុបាទានិយៈផង ដោយអាហារប្បច្ច័យ។
[៣២៦] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយអាហារប្បច្ច័យ គឺអាហារ ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ កពឡិង្ការាហារ ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យនៃកាយ ជាអនុបាទិន្នុបាទានិយៈ ដោយអាហារប្បច្ច័យ។
[៣២៧] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយអាហារប្បច្ច័យ គឺកពឡិង្ការាហារ ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យ នៃកាយ ជាឧបាទិន្នុបាទានិយៈ ដោយអាហារប្បច្ច័យ។
ID: 637828576727136034
ទៅកាន់ទំព័រ៖