ព្រះត្រៃបិដក ភាគ ៩៦
[៣២៨] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃអនុបាទិន្នុបាទានិយធម៌ផង ដោយអាហារប្បច្ច័យ គឺកពឡិង្ការាហារ ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យនៃកាយ ជាឧបាទិន្នុបាទានិយៈផង ជាអនុទិន្នុបាទានិយៈផង ដោយអាហារប្បច្ច័យ។
[៣២៩] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយអាហារប្បច្ច័យ គឺអាហារ ជាអនុបាទិន្នអនុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយអាហារប្បច្ច័យ។
[៣៣០] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយអាហារប្បច្ច័យ គឺអាហារ ជាអនុបាទិន្នអនុបាទានិយៈ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយអាហារប្បច្ច័យ។
[៣៣១] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ផង នៃអនុបាទិន្នអនុបាទានិយធម៌ផង ដោយអាហារប្បច្ច័យ គឺអាហារ ជាអនុបាទិន្នអនុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ។
ID: 637828576988866237
ទៅកាន់ទំព័រ៖