ព្រះត្រៃបិដក ភាគ ៩៦
[៣៣៥] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺពួកឥន្រ្ទិយ ជាឧបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយឥន្រ្ទិយប្បច្ច័យ ពួកឥន្រ្ទិយ ជាឧបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយឥន្រ្ទិយប្បច្ច័យ ចក្ខុន្រ្ទិយ ជាបច្ច័យនៃចក្ខុវិញ្ញាណ កាយិន្រ្ទិយ ជាបច្ច័យនៃកាយវិញ្ញាណ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ដោយឥន្រ្ទិយប្បច្ច័យ។
[៣៣៦] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺពួកឥន្រ្ទិយ ជាឧបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយឥន្រ្ទិយប្បច្ច័យ។
[៣៣៧] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃអនុបាទិន្នុបាទានិយធម៌ផង ដោយឥន្រ្ទិយប្បច្ច័យ គឺពួកឥន្រ្ទិយ ជាឧបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយឥន្រ្ទិយប្បច្ច័យ។
ID: 637828577537325609
ទៅកាន់ទំព័រ៖