ព្រះត្រៃបិដក ភាគ ៩៦
[៤២] វិបាកធម៌ អាស្រ័យវិបាកធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យវិបាកក្ខន្ធ១ ក្នុងអរូបភព ខន្ធ២ អាស្រ័យខន្ធ២ (ខន្ធទាំងទ្បាយ) អាស្រ័យវិបាកក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ។ សេចក្តីបំប្រួញ។ ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យវិបាកធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យវិបាកក្ខន្ធទាំងទ្បាយ ក្នុងខណៈនៃបដិសន្ធិ។ សេចក្តីបំបួ្រញ។ វិបាកធម៌ក្តី ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីក្តី អាស្រ័យវិបាកធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យវិបាកក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី កដត្តារូបក្តី អាស្រ័យខន្ធ២។
[៤៣] ធម៌មានវិបាកជាប្រក្រតី អាស្រ័យធម៌មានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលជាធម៌មានវិបាកជាប្រក្រតី ក្នុងអរូបភព ខន្ធ២ អាស្រ័យខន្ធ២។ ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងទ្បាយ ដែលជាធម៌មានវិបាកជាប្រក្រតី។
ID: 637828476835460787
ទៅកាន់ទំព័រ៖