ព្រះត្រៃបិដក ភាគ ៩៦
[៣៣៨] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺពួកឥន្រ្ទិយ ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយឥន្រ្ទិយប្បច្ច័យ។
[៣៣៩] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺពួកឥន្រ្ទិយ ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធដោយឥន្រ្ទិយប្បច្ច័យ។
[៣៤០] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺពួកឥន្រ្ទិយ ជាអនុបាទិន្នអនុបាទានិយៈ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយឥន្រ្ទិយប្បច្ច័យ។
[៣៤១] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ផង នៃអនុបាទិន្នអនុបាទានិយធម៌ផង ដោយឥន្រ្ទិយប្បច្ច័យ គឺពួកឥន្រ្ទិយ ជាអនុបាទិន្នអនុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយឥន្រ្ទិយប្បច្ច័យ។
ID: 637828577829356724
ទៅកាន់ទំព័រ៖